ព័ត៌មាន

ប្រើកាំបិតភ្ជង់យកទូរស័ព្ទដៃពីជនរងគ្រោះបានមួយថ្ងៃ ត្រូវសមត្ថកិច្ចបង្ក្រាបបាន នៅក្រុងបាត់ដំបង

មន្ត្រីនគរបាលក្រុងបាត់ដំបង បានឲ្យដឹងថា ៖ ជនរងគ្រោះឈ្មោះ គុណ សេរីសោភា ភេទស្រី អាយុ ៣១ឆ្នាំ មានទីលំនៅ ភូមិភ្ជាវ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ។ ចំណែកឯជនសង័្សយទាំងពីរនាក់នោះគឺ៖ ១-ឈ្មោះ ស៊ុន ចាន់ថូ ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅស្ថិតនៅ ភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
២-ឈ្មោះ ព្រហ្ម ជីវ៉ា ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

រីឯវត្ថុតាងរួមមាន ៖ ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅចំនួន ០១គ្រឿង ពាក់ស្លាកលេខ កណ្ដាល 1D-1616 ទូរសព្ទ័ដៃម៉ាក OPPO Rino5 ពណ័ខ្មៅចំនួន ០១គ្រឿង និងកាំបិតកែឆ្នៃចំនួន០១។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងត្រូវបាននគរបាលក្រុងបានរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ ដើម្បីអនុវត្តទៅតាមនីតិវិធី ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *