រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលកម្ពុជាបានបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជានៅសល់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩ ចំនួនជាង ៦លានដូសទៀត សម្រាប់ចាក់ដូសជំរុញដល់ប្រជាពលរដ្ឋ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងឱកាសទទួលវ៉ាក់សំាងស៊ីណវ៉ាក់ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលនិងប្រជាជនចិន ជូនរាជ រដ្ឋាភិបាលកម្ពុជានាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជានៅសល់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩ ចំនួនជាង៤លានដូសទៀត រួមជាមួយនឹងការមកដល់វ៉ាក់ សាំងដែលជាជំនួយ របស់រដ្ឋាភិបាលចិន២លានដូសទៀត ដូចនេះសរុបទាំងអស់ចំនួនជាង៦លានដូស សម្រាប់ត្រៀមចាក់ដូសជំរុញដល់ប្រជាពលរដ្ឋខ្មែរ ខណៈយុទ្ធនាការចាក់ដូសជំរុញ បានចាប់ផ្តើមពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១កន្លងមកនេះ។ លោកជំទាវបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំងសរុបជាង៣៦លានដូស ដែលបានចាក់ជូនប្រជាពលរដ្ឋប្រមាណ ជាង១៣លាន ៥សែននាក់រួចទៅហើយ។ លោកជំទាវបន្តថា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រឹងប្រែង យ៉ាងខ្លាំង ទាំងការស្វែងរកវ៉ាក់សាំង និងការកសាងផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។ ដោយមានប្រទេសចិនជាបង្អែកលើការផ្គត់ផ្គង់វ៉ាក់សាំងនេះ ធ្វើឱ្យកម្ពុជារកបានវ៉ាក់សាំងបានឆាប់រហ័សតាមការចង់បានរបស់កម្ពុជា។ ជាមួយនឹងវត្តមានវ៉ាក់សាំងទាំងនេះ សម្តេចតេជោ ហ៊ុន សែន […]
នេះជារឿងដែលអស្ចារ្យបំផុតសម្រាប់បេក្ខជន និងបេក្ខនារី TOP 4 ដែលម្ចាស់ឧបត្ថម្ភកម្មវិធីផ្តាច់មុខ CAMBODIA BEER, ភេសជ្ជៈប៉ូវកម្លាំង វើក និងភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី បានចូលរួមចំណែកយ៉ាងសស្រាកសស្រាំក្នុងការអបអរសាទរដំណើររបស់គ្រាប់ពេជ្រទាំងបួនលើវិថីតន្រ្តី។ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានរៀបចំព្រឹត្តិការណ៍ “Meet and Greet” ដែលវាជាលើកទី១ The Voice Cambodia បានប្រព្រឹត្តឡើងដើម្បីឱ្យអ្នកគាំទ្រមានឱកាសបានជួបសំណេះសំណាងជាមួយនឹង Idol របស់ពួកគាត់ ហើយលើសពីនេះ ខ្មែរ ប៊ែវើរីជីស ក៏បានផ្តល់កិត្តិយសដល់ TOP 4 នូវការជិះ Helicopter របស់ ជីប ម៉ុង ដើម្បីមើលទេសភាពស្រស់សោភ័ណនៃទីក្រុងភ្នំពេញ។ បន្ទាប់ពីការជិះ Helicopter បេក្ខជន និងបេក្ខនារីទាំង ២៤រូប របស់ The Voice Cambodia រដូវកាលទី៣ បានទៅទស្សនារោងចក្រ ខ្មែរ ប៊ែវើរីជីស ដែលជារោងចក្រគ្រប់គ្រងសង្វាក់ផលិតកម្មលំដាប់ពិភពលោក (World-class Operation […]
ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា ជនបរទេស៧០% នឹងហោះមកពីប្រទេសផ្ទាល់ខ្លួនរបស់ពួកគេចូលរួមរត់ប្រណាំងចម្ងាយឆ្ងាយឆ្លងកាត់ឧបសគ្គ Angkor Ultra Trail លើកទី៧ នៅរមណីយដ្ឋានអង្គរ នាចុងខែមករា ខាងមុខនេះ។ ឯកឧត្តមបានថ្លែងដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មាន ដែលប្រារព្ធធ្វើនាថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤នេះ នៅរាជធានីភ្នំពេញ។ សូមបញ្ជាក់ថា ការរត់ប្រណាំងចម្ងាយឆ្ងាយឆ្លងកាត់ឧបសគ្គ Angkor Ultra Trail លើកទី៧ នៅរមណីយដ្ឋានអង្គរ ចែកចេញជា ៨ប្រភេទ មាន ១០០គីឡូម៉ែត្រ ៦៤គីឡូម៉ែត្រ ៤២គីឡូម៉ែត្រ ៣២គីឡូម៉ែត្រ ១៨គីឡូម៉ែត្រ ០៨គីឡូម៉ែត្រ និងការដើរបែប Nordic និងការដើរកម្សាន្តចម្ងាយ ១៨គីឡូម៉ែត្រ ដែលគ្រោងនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ ដែលរំពឹងថានឹងទាក់ទាញអ្នកចូលរួមរត់រាប់ពាន់នាក់ សម្រាប់ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ៕