ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី មានប្រសាសន៍ថា ដាំព្រៃឈើឡើងវិញគឺជាការជួយស្ដារគម្របព្រៃឈើ និងប្រព័ន្ធអេកូឡូស៊ី

ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី មានប្រសាសន៍ថា ការដាំស្តារព្រៃឈើឡើងវិញ គឺជាការជួយដល់គម្របព្រៃឈើនៅក្នុងតំបន់ ក៏ដូចជាជួយរួមចំណែកដល់ការស្តារប្រព័ន្ធអេកូឡូស៊ីឡើងវិញនៅក្នុងតំបន់នោះដូចគ្នា។ នេះបើយោងតាមការឲ្យដឹងពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ តាមរយៈទំព័រហ្វេសប៊ុកកាលពីយប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១។
ប្រសាសន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានធ្វើឡើងខណៈឯកឧត្ដមអញ្ជើញធ្វើដំណើរទៅកាន់ខេត្ដព្រះសីហនុ ជាមួយអង្គការសម្ព័ន្ធមិត្ដសត្វដើម្បីដាំកូនឈើ។
តាមអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៤ មក អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានធ្វើការដាំស្តារព្រៃឈើឡើងវិញលើទំហំផ្ទៃដីជាង ៧៦ ហិចតា នៅក្នុងខេត្តព្រះសីហនុ ទៅតាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី៕
adm

Leave a Reply

Your email address will not be published. Required fields are marked *