ព័ត៌មាន

ចិនបន្តសហការជួយដល់កម្ពុជាលើការបំផ្លាញដល់ប្ញសគល់របស់ក្រុមឧក្រិដ្ឋជនគ្រឿងញៀនអន្តរជាតិ រួមទាំងក្រុមឧក្រិដ្ឋជនជាជនជាតិចិនផង

ឯកឧត្ដម លាំង យុន អគ្គលេខាធិការប្រតិបត្តិនៃគណ:កម្មាធិការជាតិត្រួតពិនិត្យគ្រឿងញៀនចិន(NNCC )និងជាអគ្គនាយកការិយាល័យត្រួតពិនិត្យគ្រឿងញៀននៃក្រសួងសន្តិសុខសាធារណ:នៃសាធារណរដ្ឋប្រជាមានិតចិន បានកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់កម្ពុជា ក្នុងការបង្ការ បង្រ្កាបបទល្មើសគ្រឿងញៀនទោះបីកម្ពុជាកំពុងប្រឈមមុខនឹងបញ្ហាជាច្រើនយ៉ាងណាក្តី ហើយភាគីចិនបន្តសហការជួយដល់កម្ពុជាលើការបំផ្លាញដល់ប្ញសគល់របស់ក្រុមឧក្រិដ្ឋជនគ្រឿងញៀនអន្តរជាតិរួមទាំងក្រុមឧក្រិដ្ឋជនជាជនជាតិចិន ធ្វើយ៉ាងណាកុំឱ្យឧក្រិដ្ឋជនទាំងនោះប្រើប្រាស់ទឹកដីកម្ពុជាជាកន្លែងផលិត ជួញដូរ គ្រឿងញៀនទៅកាន់ប្រទេសទីបី។
ការអះអាងនេះ បានធ្វើឡើងនៅក្នុងឱកាសនៃកិច្ចប្រជុំទ្វេភាគីកម្ពុជា-ចិន លើកទី៩ស្តីពីកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀនដែលកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ ដែលភាគីកម្ពុជាដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងភាគីចិន ដឹកនាំដោយ ឯកឧត្តម លាំង យុន អគ្គលេខាធិការប្រតិបត្តិនៃគណ:កម្មាធិការជាតិត្រួតពិនិត្យគ្រឿងញៀនចិន(NNCC )និងជាអគ្គនាយកការិយាល័យត្រួតពិនិត្យគ្រឿងញៀននៃក្រសួងសន្តិសុខសាធារណ:នៃសាធារណរដ្ឋប្រជាមានិតចិន៕
adm

Leave a Reply

Your email address will not be published. Required fields are marked *