ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងសុខាភិបាល ៖ ក្រុមគ្រូពេទ្យបានដឹកសពយកទៅបូជាមិនមែនយកទៅទុកចោលដូចការចោទប្រកាន់នោះទេ

ភ្នំពេញៈ អ្នកនាំពាក្យក្រសួងសុខាភិបាល និងស្នងការនគរបាលខេត្តកំពត បានធ្វើការបដិសេធច្រានចោលចំពោះការផ្សព្វផ្សាយរបស់បណ្តាញសារព័ត៌មានមួយចំនួនដែលថា មន្ត្រីសុខាភិបាលខេត្តកំពតបាន យកសាកសពដែល ស្លាប់ដោយសារជំងឺកូវីដ១៩ យកទៅប្លុង ចោលនៅភ្នំប្រាសាទ ស្រុកកំពង់ត្រាច គឺជាការមិនពិត និង ធ្វើឲ្យមានការយល់ច្រឡំ។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្រុមគ្រូពេទ្យបានដឹកយកទៅដេីម្បីចាត់ចែងដុតតាមនិតិវិធី ដោយមិនមែនយកទៅទុកចោលឡើយ។ សូមអាជ្ញាធរមានសមត្ថកិច្ចជួយចាត់ការជនដែលផ្សាយព័ត៍មានមិនពិតនេះ និងផ្តន្ទាទោសតាមផ្លូវច្បាប់ផង។
ទាក់ទងករណីនេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបានមានប្រសាសន៍នៅល្ងាចថ្ងៃទី៨ ថា ករណីអ្នកជំងឺស្លាប់ដោយសារកូវីដនៅស្រុកកំពង់ត្រាចអាជ្ញារធរស្រុករួមនឹងសុខាភិបាលស្រុកបានរៀបចំបូជាដោយត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល មិនមែនយកសពទៅទុកចោលដូចសារពត៏មានមួយចំនួនចុះផ្សាយគ្មានការពិតនោះទេ សូមសាធារណៈជនទាំងអស់ជ្រាប ។
លោកបញ្ជាក់ថា “អ្នកជំងឺនេះ គាត់ស្លាប់នៅស្រុកកំពង់ត្រាច ហើយនៅខេត្តកំពតគឺជាករណី ទី១ ដែលមានអ្នកជំងឺ ស្លាប់ដោយសារជំងឺកូវីដនេះ អីចឹងនៅស្រុកគឺយើង បាន រៀបចំឈាបនដ្ឋានសម្រាប់បូជាសពអ្នក ដែលស្លាប់ដោយសារកូវីដនេះ អត់ ទាន់រួច រាល់ ទេ ចឹងសពដែល ស្លាប់ដោយសារជំងឺកូវីដនេះ គឺ យើងត្រូវ ដឹកយកមកបូជានៅកន្លែង ទីវាលដែល ឆ្ងាយ ពីផ្ទះ ប្រជា ពលរដ្ឋ។ ហើយយើងមិនអាច ដឹកសពនឹងចល័តពីស្រុកកំពង់ត្រាចមកបូជានៅស្រុកផ្សេងទៀតបាននោះទេ”។
លោកស្នងការនគរបាលខេត្តកំពតបានអះអាងថា “សពនេះគឺ យកមករៀបចំបូជាភ្លាមៗ អត់មានទុក ចោល ទេ។ ហើយសារ ព័ត៌មានដែលបានផ្សាយនេះ គឺបំពុលសភាពការណ៍ គ្មានវិជ្ជាជីវៈជាអ្នកសារ ព័ត៌មានទេ”។
adm

Leave a Reply

Your email address will not be published. Required fields are marked *