ព័ត៌មានជាតិ

សម្តេចពិជ័យសេនា ទៀ បាញ់ អនុញ្ញាតឲ្យអនុព័ន្ធយោធាអាមេរិកចូលជួប

ភ្នំពេញៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អនុញ្ញាតឱ្យអនុព័ន្ធយោធាអាមេរិកចប់អាណត្តិ លោកវរសេនីយ៍ឯក ម៉ាកូស ហ្វេរ៉ារ៉ា (Marcus Ferrara) និងលោកវរសេនីយ៍ត្រី អារីស រីប៊ូជីអូ (Aries Rebugio) អនុព័ន្ធយោធាអាមេរិកស្តីទីថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន នារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ នៅអគារមិត្តភាពទីស្តីការគណរដ្ឋមន្ត្រី។
សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍នៅល្ងាចថ្ងៃទី៧ ខែមិថុនា នេះថា នៅក្នុងជំនួបនេះ លោកវរសេនីយ៍ឯក ម៉ាកូស ហ្វេរ៉ារ៉ា អនុព័ន្ធយោធាអាមេរិកចប់អាណត្តិមកជម្រាបលា និងឧទ្ទេសនាមលោកវរសេនីយ៍ត្រី អារីស រីប៊ូជីអូ អនុព័ន្ធយោធាអាមេរិកស្តីទីថ្មី ដែលនឹងជំនួសលោកវរសេនីយ៍ឯក ម៉ាកូស ហ្វេរ៉ារ៉ា ។
សម្តេចពិជ័យសេនាបានមានប្រសាសន៍បន្តថា នៅក្នុងជំនួបពិភាក្សាក៏បានរម្លឹកអំពីកិច្ចសហប្រតិបត្តិការកន្លងមករវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលមានភាពលេចអណ្តែតៗ ហើយរួមគ្នារករូបមន្តធ្វើយ៉ាងម៉េចឲ្យបានរុងរឿងឡើងវិញ។
adm

Leave a Reply

Your email address will not be published. Required fields are marked *