Related Articles
ផែស្ងួតហុងឡេងហួរឆេះទូកុងតឺន័រផ្ទុកអីវ៉ាន់មកពីប្រទេសចិនបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះធ្វើអន្តរាគមន៍
ភ្នំពេញ៖ទូកុងតឺន័រមួយដែលផ្ទុកដោយអីវ៉ាន់ចម្រុះច្រើនមុខមកពីប្រទេសចិនបន្ទាប់ពីស្ទូចដាក់ចុះពីលើរថយន្តទុកនៅក្នុងផែស្ងួតបានរយៈពេលជាង៣ម៉ោងមកស្រាប់តែត្រូវព្រះអគ្គីឆាបឆេះដោយពុំដឹងពីមូលហេតុឡើយ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីម៉ោង៦និង៣០នាទីថ្ងៃទី២១ខែមេសាឆ្នាំ២០២២នៅក្នុងផែស្ងួតហុង ឡេងហួរ ភូមិកន្ទោកខាងត្បូង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថាទូកុងតឺន័រមួយនេះផ្ទុកទៅដោយអីវ៉ាន់ចម្រុះជាច្រើនមុខដូចជាគ្រឿងជ័រប្លាស្ទិកម៉ូទ័របូមខ្យល់គ្រឿងអេឡិចត្រូនិកនិងសម្ភារច្រើនមុខទៀតដែលទើបនឹងនាំចូលពីប្រទេសចិនតាមច្រកកំពង់ផែខេត្តព្រះសីហនុ។ បន្ទាប់មកបានដឹកតាមរថយន្តមកទម្លាក់ចុះនៅក្នុងផែស្ងួតហុងឡេងហួរនេះកាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃកើតហេតុខាងលើនេះប៉ុណ្ណោះ ក៏ស្រាប់តែជួបនូវហេតុការណ៍ភ្លើងឆេះបែបនេះតែម្ដង។ ប្រភពដដែលបាននិយាយទៀតថានៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃកើតហេតុកម្មករនៅក្នុងផែស្ងួតខាងលើបានដើរទៅបត់ជើងកាត់តាមនោះស្រាប់តែប្រទះឃើញមានផ្សែងហុយចេញពីក្នុងទូកុងតឺន័រមួយនេះទើបមានការភ្ញាក់ផ្អើលតែម្តង។ បន្ទាប់មកក៏បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់ទៅបាញ់ពន្លត់តែមិនរលត់ទើបរាយការណ៍ជូនអាជ្ញាធរដើម្បីសុំរថយន្តពន្លត់អគ្គិភ័យទៅជួយ។ពេលនោះរថយន្តពន្លត់អគ្គិភ័យដែលប្រចាំការនៅសាលាខណ្ឌកំបូល១គ្រឿងនិងរថយន្តពន្ល់អគ្គិភ័យអង្គភាព៧១១កងពលតូចលេខ៧០ចំនួន២គ្រឿងបានចេញទៅធ្វើអន្តរាគមន៍បាញ់ពន្លត់ហើយក៏បានបើកទ្វារទូកុងតឺន័រនិងយកគ្រឿងចក្រទៅស្ទូចលើកបំបះចាក់អីវ៉ាន់ចេញពីទូកុងតឺន័រដើម្បីងាយស្រួលក្នុងការបាញ់ពន្លត់ផងដែរ៕
សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ៣នាក់ ជាមុខសញ្ញាប្ល.ន់ដ៏សកម្ម
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ កាលពីថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០២២ បានចុះបង្រ្កាប ជនសង្ស័យប្រុស-ស្រីមួយក្រុម មានគ្នា ៣នាក់ ដែលមុខសញ្ញាចោរប្ល.ន់យ៉ាងសកម្ម ប្រព្រឹត្តត្រង់ចំណុចផ្ទះជួលមួយកន្លែងស្ថិតនៅតាមបណ្ដោយផ្លូវ 5K ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ការចុះបង្រ្កាប ទីតាំងកន្លែងខាងលើនេះ និងឃាត់ខ្លួនបានជនសង្ស័យ៣នាក់ ត្រូវបានធ្វើឡើង បន្ទាប់ពីកម្លាំងនគរបាល ធ្វើការស៊ើបអង្កេត រហូតឈានដល់បង្រ្កាបនៅចំណុចខាងលើ ។ ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានមាន៖ – ផ្លាកលេខម៉ូតូមួយចំនួន – មួកសុវត្ថិភាពមួយចំនួនផងដែរ។ បច្ចុប្បន្ននេះ ជនសង្ស័យខាងលើ ត្រូវបានៅបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ កំពុងតែរៀបចំបែបបទ និងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕
សម្តេចតេជោ ហ៊ុន សែន បន្តផ្តល់រង្វាន់លើកទឹកចិត្តជូនដល់ លោកតា លោកយាយ អាយុលើសពី ១០០ឆ្នាំ រស់នៅក្នុងខេត្តព្រះវិហារ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ បានចុះបំពេញបេសកកម្មនៅខេត្តព្រះវិហារ ដើម្បីនាំយករង្វាន់លើកទឹកចិត្តរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់លោកតា លោកយាយ ដែលមានអាយុលើសពី ១០០ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ១នាក់ រស់នៅខេត្តរតព្រះវិហារ។ លោកយាយឈ្មោះ កេវ ហុត អាយុ ១០២ឆ្នាំ រស់នៅភូមិសែនរុងរឿង២ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ សូមបញ្ជាក់ថា អំណោយសម្តេចតេជោ ហ៊ុន សែន ដែលត្រូវផ្តល់ជូនលោកតា លោកយាយ នាពេលនេះ គឺទទួលបាន ថវិកាចំនួន ៣លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត៕