រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីពូនភ្នំខ្សាច់នៅបរិវេណវត្តរាជបូណ៌ ក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប នាឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ថ្ងៃទី៣ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨។
ភ្នំពេញ៖ លោក ដួង វណ្ណៈ មេប៉ុស្តិ៍គោកឃ្លាងបានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២នេះថា ក្រោយពីកម្លាំងរបស់លោកបានចុះទៅដល់ទីតាំងនិងពិនិត្យផ្ទាល់ហើយបានហៅម្ចាស់ផ្ទះមកសាកសួរួចមកទើបដឹងថាមិនមែនជាករណីផ្ទុះអាវុធនោះទេ។ លោកមេប៉ុស្តិ៍បន្តថា តាមពិតរឿងនេះគឺជាករណីឈ្លោះគ្នាក្នុងគ្រួសារហើយក៏មានការបោកកែវនិងសម្ភារផ្សេងៗទើបបង្កការភ្ញាក់ផ្អើលឡើង លោកថាតាមការឱ្យដឹងពីពលរដ្ឋជិតខាងក៏មិនបានឭសំលេងផ្ទុះអាវុធនោះដែរ។សូមបញ្ជាក់ថា ករណីសង្ស័យផ្ទុះអាវុធនៅក្នុងផ្ទះវីឡាដ៏ធំមួយ ស្ថិតតាមផ្លូវបេតុងលេខ៥ ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ប្រភពពីអ្នកជិតខាងបានឱ្យដឹងថាករណីនេះមុនដំបូងគឺមានការជួបជុំគ្នាហូបចុកជាមួយគ្នាតាំងពីព្រលប់មក មិនដឹងមានរឿងអ្វី កណ្ដាលរាត្រីទៅហេីយ ក៏ឮសំឡេងស្រែកឡូឡាឈ្លោះប្រកែកគ្នាខ្លាំងៗ ហេីយក៏ឮស្នូរផ្ទុះអាវុធ ចំនួន៣គ្រាប់ផ្ទួនៗគ្នា ផ្អេីលអ្នកជិតខាងរាយការណ៍ប្រាប់សមត្ថកិច្ចបានដឹងផងដែរ បន្តិចក្រោយមកមានរថយន្តទំនេីប២គ្រឿងបេីកយ៉ាងលឿនចេញពីផ្ទះកេីតហេតុទៅបាត់មុនក្រោយគ្នាបន្តិច។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម គេឃើញមានកម្លាំងល្បាតប៉ុស្តិ៍នគរបាលគោកឃ្លាង បានចុះទៅដល់ទីនោះភ្លាមដែរ ដោយសារយប់ជ្រៅទៅហេីយ ដែលវេលាកេីតហេតុនោះម៉ោងជិត១យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែមីនា ឆ្នាំ២០២២នេះ ទេីបកម្លាំងសមត្ថកិច្ចមូលដ្ឋានមិនអាចចូលទៅក្នុងផ្ទះខាងលេីធ្វេីការត្រួតពិនិត្យ លោកមេប៉ុស្តិ៍គោកឃ្លាងបានឱ្យដឹងថា ក្រោយពីពិនិត្យនិងហៅម្ចាស់ផ្ទះទៅសាកសួរួចទើបដឹងថាករណីខាងលើនេះមិនមែនជាករណីផ្ទុះអាវុធនោះទេ៕
ភ្នំពេញ៖ បេីយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដែលទទួលបាននៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានា ដោយចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ត្រូវលក់សាំងធម្មតាតម្លៃ ៥,៨០០រៀល និងម៉ាស៊ូតត្រូវលក់ ៦,៣០០រៀលក្នុង១លីត្រ បានកើនថ្លៃថែមទៀត។ ក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា៖ ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើកទីផ្សាអន្តរជាតិថ្លៃ លក់រាយប្រេងឥន្ធនៈពីថ្ងៃទី២១ ដល់៣០ ខែមិថុនា ឆ្នាំ២០២២ នឹងត្រូវលក់៦.០៦៤រៀល/១លីត្រ សម្រាប់សាំងធម្មតា EA92 និង ៦.៥៦៤រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។ គួរជម្រាបថា ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈ នៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន៤សេនដុល្លារ/លីត្រ។ ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្ត ចាប់ពីថ្ងៃទី២១ ដល់៣០ ខែមិថុនា ឆ្នាំ២០២២ នឹងចុះមក ៥.៨០០រៀល /លីត្រ សម្រាប់សាំងធម្មតា EA92 និង៦.៣០០រៀលសម្រាប់ប្រេងម៉ាស៊ូតDO50ppm៕