សៀមរាប៖ ទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារនា ឆ្នាំនេះ ក្រោមប្រធានបទ “ធ្វើសកម្មភាពរួមគ្នា ដើម្បីកសាងវប្បធម៌សុវត្ថិភាព និងសុខភាពជាវិជ្ជមាន” គឺជាយុទ្ធនាការអន្តរជាតិដែលបានរៀបចំឡើង ដោយរដ្ឋា ភិបាល សមាគមនិយោជក និងសហជីព នៃបណ្តាប្រទេសសមាជិកអង្គការ អន្តរជាតិខាងការងារ (ILO) នៅលើសកលលោកជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ កម្មករនិយោជិតដែលបានបាត់បង់ជីវិត រងគ្រោះដោយគ្រោះថ្នាក់ការងារ និងជំងឺ វិជ្ជាជីវៈនៅកន្លែងធ្វើការ និងដើម្បីលើកកម្ពស់ការងារសមរម្យ ប្រកបដោយ សុវត្ថិភាព និងសុខភាពការងារ។ ក្នុងពិធី ដែលរៀបចំធ្វើឡើង នៅមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តសៀម រាបលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញដល់ភាគីពាក់ព័ន្ធ ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ សំដៅ៖ ១. បង្កើនការយល់ដឹង និងកិច្ចសហប្រតិបត្តិការស្តីពីសុវត្ថិភាព និងសុខភាពការងារ ដល់ស្ថាប័នរដ្ឋ អង្គការជាតិ អង្គការអន្តរជាតិជាដៃគូ សមាគមនិយោជក សហជីព និងកម្មករនិយោជិត ដើម្បីលើកកម្ពស់វប្បធម៌នៃបង្ការជាវិជ្ជមានលើផ្នែកសុវត្ថិភាព និងសុខភាព ការងារនៅកន្លែងធ្វើការ។ ២.ផ្សព្វផ្សាយ និងចែករំលែកពីស្ថានភាព និងទំហំហានិភ័យនៃគ្រោះថ្នាក់ការងារ […]
នៅព្រឹកព្រលឹមថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធបើកការដ្ឋានជាផ្លូវការស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា។ គម្រោងស្ថាបនាស្ពានចាក់អង្រែក្រោម-ព្រែកប្រា ដែលមានតម្លៃប្រមាណ ៦០លានដុល្លារអាមេរិក ត្រូវប្រើរយៈពេលសាងសង់ ៤២ខែ ដោយប្រើឥណទានសម្បទានពីមិត្តចិន និងត្រូវស្ថាបនាមួយខ្សែ(ដូចស្ពានកោះនរា ឬស្ពានឫស្សីកែវ)ទទឹង ២៧ម៉ែត្រ ៤គន្លងរថយន្ត ២កន្លងម៉ូតូ និង២គន្លងថ្មើរជើង។ ស្ពានដ៏សំខាន់ដែលកើតឡើងដោយការគិតគូរខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ជាសេនាធិការ បានដំណើរការការដ្ឋានមុនពិធីសម្ពោធបើកការដ្ឋានជាផ្លូវការចាប់ផ្តើម ដោយបានខួងសសរគ្រឹះជាបន្តបន្ទាប់ និងធានាសមិទ្ធផលរួចរាល់តាមការគ្រោងទុក ដែលមកដល់ពេលនេះ សម្រេចបានជាង ២ភាគរយហើយ។ ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា ត្រូវសាងសង់ប្រវែងសរុប ១.៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ ទទឹងផ្លូវ២៧ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង […]
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជំរុញឲ្យក្រសួងស្ថាប័នរដ្ឋទាំងអស់ត្រូវតាមដាននូវរាល់ការខំមិនរបស់ប្រជាពលរដ្ឋមកក្នុងផេកហ្វេសប៊ុករបស់សម្តេច ដើម្បីដឹងពីបញ្ហាទុក្ខកង្វល់ និងធ្វើការដោះស្រាយទុក្ខកង្វល់របស់ពួកគាត់ភ្លាមៗ។ ការជំរុញនេះ បានធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋ បានចូលមកខំមិនក្នុងផេកហ្វេសប៊ុកផ្លូវការរបស់សម្តេចសួរនាំរឿងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលអាជ្ញាធរបានទាមទាររកឯកសារផ្សេងៗដើម្បីបានចាក់វ៉ាក់សាំង។ ថ្លែងក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់កុមារមានអាយុ ៥ឆ្នាំ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា ទោះបីថ្ងៃនេះ ជាថ្ងៃបិទយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តក៏ដោយ ប៉ុន្តែក៏មានប្រជាពលរដ្ឋមួយចំនួននៅមានចម្ងល់ ហើយបានចូលមកខំមិនក្នុងផេកហ្វេសប៊ុករបស់សម្តេច ដោយលើកឡើងពីបញ្ហាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា សម្តេចចង់ធ្វើការខំមិនឆ្លើយតបទៅកាន់ប្រជាពលរដ្ឋណាស់ តែរឿងខំមិននេះ គួរគប្បីក្រសួង ឬស្ថាប័ន ដែលមានសមត្ថកិច្ចពាក់ព័ន្ធនឹងបញ្ហា ត្រូវតែធ្វើការឆ្លើយតបជូនប្រជាពលរដ្ឋតែម្តង។ សម្តេចតេជោបញ្ជាក់ថា បើសម្តេចឆ្លើយតបបែបនេះ ក្នុងឋានៈសម្តេចជានាយករដ្ឋមន្ត្រី ហាក់នាំតែប៉ះពាល់ដល់មន្ត្រីមួយចំនួន ដែលកំពុងអនុវត្តតួនាទី ភារកិច្ច ក្នុងកិច្ចការដែលពាក់ព័ន្ធការងារនោះ។ សម្តេចថា បើមានពេលវេលា សម្តេចនឹងធ្វើការឆ្លើយទៅកាន់ប្រជាពលរដ្ឋផ្ទាល់តែម្តង។