ភ្នំពេញ៖ជាកិច្ចចាប់ផ្តើម ឯកឧត្តម បាន គីមូន ប្រធានវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) បានធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានជួបប្រជុំតាមប្រព័ន្ធអនឡាញនាពេលនេះ។ ឯកឧត្តម បាន គីមូន បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ក្នុងការសម្រេចបានសមិទ្ធិផលធំៗក្នុងវិស័យបរិស្ថានគួរឱ្យកត់សំគាល់ ដែលក្នុងនោះរួមមានការសិក្សាបុរេសមិទ្ធិលទ្ធភាពនៃគម្រោងទាញយកឥន្ធនៈចំហេះពីសំណល់រឹង (RDF) ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីក្រុងគោលដៅ ការជំរុញការបករើប្រាស់ថាមពលនិរន្តរភាព និងការគ្រប់គ្រងសំណល់នៅខេត្តបាត់ដំបង និងកែប។ ឯកឧត្តម សាយ សំអាល់ បានស្វាគមន៍និងថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជម្រុញនិងលើកកម្ពស់ការអភិវឌ្ឍន៍ដោយចីរភាពនៅកម្ពុជា តាមរយៈការកសាងគោលនយោបាយនិងយុទ្ធសាស្ត្រនានា ដើម្បីចូលរួមចំណែកបង្កើនប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាពនៃការប្រើប្រាស់ធនធានធម្មជាតិ ការបញ្ចេញកាបូនតិច ការរស់នៅដោយចីរភាព និងការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ ក្នុងឋានៈជាសមាជិករបស់អង្គការអភិវឌ្ឍន៍បៃតងសកល តាំងពីឆ្នាំ២០១១មក ព្រះរាជាណាចក្រកម្ពុជាបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចការរៀបចំគោលនយោបាយជាតិ រួមមាន គោលនយោបាយជាតិស្តីពីការអភិវឌ្ឍន៍បៃតង ផែនការយុទ្ធសាស្ត្រជាតិស្តីពីការអាភិវឌ្ឍន៍បៃតង និងផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍បៃតង និងផែនការយុទ្ធសាស្ត្រលើវិស័យអាទិភាព រួមមាន ផែនការអភិវឌ្ឍន៍ទីក្រុងនិរន្តរភាពសម្រាប់រាជធានីភ្នំពេញ ២០១៨-២០៣០ កម្មវិធីវាយតម្លៃការតម្រង់ទិសគោលនយោបាយស្តីពីការអភិវឌ្ឍន៍បៃតង ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីក្រុងគោលដៅចំនួន៧ និងការសិក្សាបុរេសមិទ្ធិលទ្ធភាពនៃគម្រោងទាញយកឥន្ធនៈចំហេះពីសំណល់រឹង (RDF)។ ឯកឧត្តម សាយ សំអាល់ […]
(ខេត្តកណ្តាល)៖ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូន សាធារណជន និងអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសបុកមេត្តាជ្រាបថា គណនីហ្វេសបុកឈ្មោះ Ah Mey Mey បានធ្វើការបង្ហោះផ្សព្វផ្សាយព័ត៌មានបំពុលសង្គមលើគណនីហ្វេសបុករបស់ខ្លួនដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល។ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមធ្វើការបដិសេធទាំងស្រុងចំពោះខ្លឹមសារនិងរូបភាពដែលបានផ្សព្វផ្សាយនេះ ជាព័ត៌មានមិនពិត និងសូមឱ្យម្ចាស់គណនីហ្វេសបុកឈ្មោះ Ah Mey Mey ចូលមកធ្វើការបំភ្លឺ និងបកស្រាយ ព្រមទាំងសហការជាមួយសមត្ថកិច្ច ក្នុងការស្រាវជ្រាវស្វែងរកជនដែលបានបង្កើតគណនីក្លែងក្លាយដោយបានប្រើប្រាស់រូបថត និងឈ្មោះថ្នាក់នាំ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល យកមកផ្តន្ទាទោសតាមច្បាប់។ សូមបញ្ជាក់ជូនថា ករណីនេះមិនមែនជាលើកទីមួយទេ ដែលបក្ខពួកក្រុមជនអនាមិកបានផ្សព្វផ្សាយព័ត៌មានធ្វើឱ្យប៉ះពាល់កិត្តិយសថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្នុងនោះក៏មានស្នងការនគរបាលខេត្តតាកែវ,កំពត,កោះកុង,កែប ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀត ដែលបក្ខពួកក្រុមនេះបង្ហោះផ្សព្វផ្សាយនូវខ្លឹមសារប្រហាក់ប្រហែលគ្នានេះដែរ។ ជាថ្មីម្តងទៀត ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមអំពាវនាវដល់សាធារណជនដែលនិយមតាមដានបណ្ដាញសង្គម សូមបញ្ឈប់នូវការចែករំលែករាល់ព័ត៌មានប្រឌិតទាំងនេះ និងចូលរួមសហការជាមួយសមត្ថកិច្ច ក្នុងការស្រាវជ្រាវវែកមុខជនល្មើសមកផ្តន្ទាទោស និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់បងប្អូនដែលបានយល់អំពីទង្វើទុច្ចរិតរបស់ក្រុមជនមួយក្តាប់តូចបាននិងកំពុងប្រើប្រាស់បណ្តាញសង្គមហ្វេសបុកបម្រើឱ្យផលប្រយោជន៍ផ្ទាល់ខ្លួន ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ អាស្រ័យហេតុនេះ សូមសាធារណជន ដែលនិយមប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាបជាព័ត៌មាននិងកុំមានការភាន់ច្រឡំ៕
(បន្ទាយមានជ័យ) ជនជាប់ឃុំក្នុងពន្ធគារខេត្តបន្ទាយមានជ័យមានចំនួន១.៦៣១នាក់ ត្រូវជញ្លៀសចេញពីពន្ធនាគារខេត្តបន្ទាយមានជ័យ យកទៅដាក់ពន្ធនាគារក្នុងខេត្តផ្សេងៗព្រោះទឹកជំនន់ជនលិចពន្ធនាគារជិតកន្លះម៉ែត្រហើយ កាលពីព្រឹកថ្ងៃទី១៣ ខែ តុលា ឆ្នាំ២០២០ ត្រូវបានបញ្ជូនមកដាក់ក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យវិញអស់ហើយ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២០ ស្ថិតក្នុងទីតាំងពន្ធនាគារខេត្តបន្ទាយមានជ័យ ក្នុងភូមិទំនប់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ក្នុងនោះដឹកនាំបញ្ជាផ្ទាល់ដោយឯកឧត្តម ឧត្តមអគ្គានុរក្ស ថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ដោយមានការចូលរួមលោកមាសច័ន្ទ ពិសិដ្ឋ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី សិទ្ធិឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អមដោយកំលាំង អាវុធហត្ថ និងកំលាំង នគរបាលជាច្រើន។ លោកអគ្គានុរក្សថ្នាក់លេខ២ អ៊ុង សីុផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៌មានអោយដឹងថា៖ អ្នកទោសដែលជាប់ឃុំឃាំងមានចំនួន១.៦៣១នាក់ត្រូវជញ្លៀសចេញពីពន្ធនាគារខេត្តបន្ទាយមានជ័យយកទៅដាក់ពន្ធនាគារខេត្តចំនួន៤ខេត្ត១ខេត្តឧត្តរមានជ័យ២០០នាក់២ខេត្តសៀមរាប ៨៥៥នាក់ ៣ខេត្តកំពង់ធំ២០០នាក់ ៤មណ្ឌលអប់រំកែប្រែទី៣ ត្រពាំងថ្លុង ៣៧៩នាក់ សរុប ១.៦៣១នាក់។ ក្នុងនោះបញ្ចូនមកដាក់ក្នុងពន្ធនាគារខេត្តវិញ ១,ខេត្តឧត្តរមានជ័យ៨៨នាក់ ២,ខេត្តសៀមរាប៨២៦នាក់ […]