ព័ត៌មានជាតិ

ការបញ្ជាឲ្យសិក្សាដាក់អ្នកជំងឺកូវីដ១៩ ព្យាបាលនៅតាមផ្ទះ ដោយសារសម្តេចតេជោ បានក្ដាប់ព័ត៌មានគ្រប់ជ្រុងជ្រោយ វាយតម្លៃសភាពការណ៍បានត្រឹមត្រូវ

តាមរយៈសារសំឡេងនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី បញ្ជាឲ្យធ្វើការសិក្សាក្នុងដាក់អ្នកជំងឺកូវីដ១៩ កម្រិតស្រាល ព្យាបាលនៅតាមផ្ទះរៀងៗខ្លួន។ បទបញ្ជានេះធ្វើឡើងដើម្បីបង្ការទុកមុន កុំឲ្យអ្នកជំងឺនៅឡូកឡំគ្នា ទាំងអ្នកដែលឈឺកម្រិតស្រាល និងឈឺកម្រិតធ្ងន់ ហើយមួយវិញទៀតការធ្វើនេះក៏ដោយសារតែបើអ្នកជំងឺកាន់តែច្រើនមន្ទីរពេទ្យមិនអាចទទួលអ្នកជំងឺអស់នោះទេ។ លោក ជា ច័ន្ទបរិបូរណ៍ អ្នកតាមដានស្ថានការណ៍សង្គមកម្ពុជា មើលឃើញថា ការបញ្ជាអោយមានការសិក្សាលើលទ្ធភាពព្យាបាលជម្ងឺកូវីដ១៩នៅតាមផ្ទះនៅពេលនេះ ដោយសារសម្តេចតេជោ បានក្ដាប់ព័ត៌មានគ្រប់ជ្រុងជ្រោយ ហើយវាយតម្លៃសភាពការណ៍ដោយត្រឹមត្រូវ។ លោកមើលឃើញថានេះជាសារមួយដាស់តឿន ពលរដ្ឋអោយបង្កើនការប្រុងប្រយ័ត្នកុំអោយជិះសេះលែងដៃ និងជាការរំលឹកដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ រួមទាំងពលរដ្ឋអោយមានការគិតគូ អំពីសុវត្ថិភាពលើបញ្ហាជម្ងឺឆ្លង ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរដែលនឹងចូលមកដល់ឆាប់ៗនេះ៕
May be an image of 1 person, standing and sitting
adm

Leave a Reply

Your email address will not be published. Required fields are marked *