ព័ត៌មានសន្តិសុខសង្គម

ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​ បណ្តាល​អោយ​ខូចខាត​ផ្ទះ​ពលរដ្ឋ​មួយ​ចំនួន​ក្នុង​ក្រុង​បាត់ដំបង​

​តាម​ការ​រាយការណ៍​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ ក្រុង​ស្រុក​ដែល​រង​ផល​ប៉ះពាល់​ពី​ភ្លៀង​ធ្លាក់​ខ្យល់​កន្ត្រាក់​នេះ​រួម​មាន​ ក្រុង​បាត់ដំបង​ ស្រុក​សង្កែ​ ស្រុក​គាស់​ក្រឡ​ ស្រុក​ថ្មគោល​ និង​ស្រុក​បាណ​ន់​។​ គ្រោះ​ធម្មជាតិ​នេះ​បណ្តាល​អោយ​ខូចខាត​ផ្ទះ​ពលរដ្ឋ​សរុប​ជា​រួម​ចំនួន​ ៥៧​ខ្នង​ ។​ ដោយឡែក​ស្រុក​បាណ​ន់​មាន​ករណី​ភ្លៀង​ធ្លាក់​រន្ទះបាញ់​បណ្តាល​ឲ្យ​ស្លាប់​គោ​ ចំនួន​០២​ក្បាល​ផង​ដែរ​។​

​បច្ចុប្បន្ន​ កម្លាំង​នគរបាល​ក្រុង​ស្រុក​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​និង​រៀបចំ​សណ្តាប់ធ្នាប់​ជូន​ម្ចាស់ផ្ទះ​ឡើង​វិញ​៕

adm

Leave a Reply

Your email address will not be published. Required fields are marked *