ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២១ យោងស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ មានសភាពមិនទាន់ធូរស្រាល ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងគណៈកម្មាការប្រយុទ្ធប្រឆាំងកូវីដ-១៩ ខេត្តបានចុះត្រួតពិនិត្យមេីលគោលដៅចំនួន៤ទីតាំង គឺឃុំព្រែកខ្សោយ (ក) ឃុំព្រែកខ្សោយ (ខ) ឃុំអ្នកលឿង និងឃុំពាមរក៍ ស្រុកពាមរក៍ ដែលរដ្ឋបាលខេត្តព្រៃវែង សូមធ្វើការផ្អាកបណ្តោះអាសន្ននូវការចេញ-ចូល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ជាពិសេសព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ដែលនៅតែបន្តកើនឡើងនេះ។ ការចុះពិនិត្យនេះគឺក្នុងគោលបំណងបង្កើនការរឹតបន្តឹងលើការត្រួតពិនិត្យ និងការគ្រប់គ្រងទីតាំងក្នុងគោលដៅនិមួយៗធានាបាននូវប្រសិទ្ធភាពនៃការចូលរួមប្រយុទ្ធប្រឆាំងបង្ការទប់ស្កាត់ជាមួយរាជរដ្ឋាភិបាល និងអនុវត្តនូវវិធានការ និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងឱកាសនេះ ឯកឧត្តម អភិបាលខេត្ត ក៍សូមសំដែងការកោតសរសើរ និងលើកទឹកចិត្តចំពោះ គណៈកម្មាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្ត និងស្រុក ព្រមទាំងមន្ត្រី និងកងកម្លាំង ជាពិសេសលោកគ្រូពេទ្យ ដែលជាកំលាំងជួរមុខ ក្នុងគោលដៅទាំងអស់ ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងបេសកកម្មនេះ៕ ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង
(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹកស្អាតរយៈពេលខ្លី នៅតំបន់មួយចំនួន ក្នុងខណ្ឌចំការមន ខណ្ឌឬស្សីកែវ និងខណ្ឌដង្កោ ក្នុងរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១២-១៣ និងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ដោយសារតែអ្នកជំនាញ កាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មី។ * ការផ្អាកផ្គត់ផ្គង់ទឹកនៅតំបន់សង្កាត់ជើងឯក ខណ្ឌដង្កោ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ មានរយៈពេលខ្លីប្រមាណ០៤ម៉ោង ចាប់ពីម៉ោង៨៖០០នាទីយប់ ដល់ម៉ោង១២៖០០នាទីយប់។ * ការផ្អាកផ្គត់ផ្គង់ទឹកនៅតំបន់សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ មានរយៈពេលខ្លីប្រមាណ០៤ម៉ោង ចាប់ពីម៉ោង៨៖០០នាទីយប់ ដល់ម៉ោង១២៖០០នាទីយប់។ * ការផ្អាកផ្គត់ផ្គង់ទឹកនៅតំបន់ភូមិសាស្ត្រខណ្ឌដង្កោ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ មានរយៈពេលខ្លីប្រមាណ០៨ម៉ោង ចាប់ពីម៉ោង៨៖០០នាទីយប់ ដល់ម៉ោង០៤៖០០នាទីទៀបភ្លឺ៕
(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំ៤ចំណុច ដល់កងទ័ពក្រោមចំណុះ ដើម្បីបង្ការ ការពារ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។ «ដោយមានការព្រួយបារម្ភចំពោះស្ថានភាពនៃជំងឺកូវីដ-១៩ ដែលបានរីករាលដាលកាន់តែធំ នៅរាជធានីភ្នំពេញ និងនៅខេត្តមួយចំនួនទៀត ជាពិសេសការរីករាលដាលចូលទៅក្នុងអង្គភាពមួយចំនួននៃកងយោធពល ខេមរភូមិន្ទនាពេលថ្មីៗនេះ បើទោះបីជាក្រសួងការពារជាតិ បានដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានដល់ស្ទើរតែគ្រប់យោធិនទូទាំងប្រទេសហើយក្តី»។ សេចក្តីណែនាំទាំង៤ចំណុច របស់នាយឧត្តមសេនីយ៍ វង្ស ពិសេន ជូនដល់មេបញ្ជាការប្រភេទទ័ព ទ័ពជំនាញ និងនាយកស្ថាប័ន ចំណុះអគ្គបញ្ជាការដ្ឋានទាំង ៤ចំណុចរួមមាន៖ ទី១៖ បន្តអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការសុខាភិបាលជាពិសេសវិធានការ «៣ការពារ ៣កុំ» របស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ទី២៖ ផ្សព្វផ្សាយដល់យោធិនចំណុះឱ្យបានជ្រួតជ្រាប និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ និងអនុក្រឹត្យស្ដីពី វិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ ទី៣៖ ត្រួតពិនិត្យទីតាំងចត្តាឡីស័ក នៅក្នុងអង្គភាពរៀងៗខ្លួនដែលបានរៀបចំកន្លងមកសម្រាប់ធ្វើចត្តាឡីស័ក ក្នុងករណីដែលយោធិន នៅក្នុងអង្គភាពមានការពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩។ និងទី៤៖ បង្កើនការប្រុងប្រយ័ត្នខ្ពស់ និងរឹតបន្តឹងការគ្រប់គ្រងកម្លាំង ទាំងកម្លាំងជំនាញ កម្លាំងសុខាភិបាល និងកម្លាំងអន្តរាគមន៍ ដើម្បីត្រៀមលក្ខណៈក្នុងករណីមានបទបញ្ជា៕ ខាងក្រោមនេះជាខ្លឹមសារនៃសេចក្ដីណែនាំរបស់នាយឧត្ដមសេនីយ៍ វង្ស […]