ព័ត៌មានសន្តិសុខសង្គម

សុំបងប្អូនប្រុងប្រយ័ត្នខ្ពស់ករណីប្រហែសបណ្តាលឲ្យបាត់ប៉ង់ម៉ូតូ ចោរលួចយកម៉ូតូបានសម្រេច ម្ចាស់សុំអំពាវនាវឲ្យសមត្ថកិច្ច និងអ្នកឃើញម៉ូតូខ្លួនជួយឃាត់ទុកផង 

ភ្នំពេញ ៖ នាព្រឹក ថ្ងៃអង្គារ ទី ៣០ ខែមីនា ឆ្នាំ ២០២១ វេលា ម៉ោង ៧: និង ២៧ នាទី មាន ករណី លួច ម៉ូតូ ចំនួន ០១ ករណី កើតឡើង នៅ ចំណុច ជិត វិថីឧកញ៉ា ម៉ុងរិទ្ធី ផ្លូវលេខ ១៩២៨ ខណ្ឌសែនសុខ រាជធានីភ្នំពេញ

បណ្តាល អោយ បាត់បង់ ម៉ូតូ ០១ គ្រឿង ម៉ាក ហុងដា ឌ្រី ម ពណ៌ ខ្មៅ សេរី ឆ្នាំ ២០១៩ ផ្លា ក លេខ ពោធិ៍សាត់ ១I ១០៧៧ ។

ជន រង គ្រោះ ឈ្មោះ ភីន គីមឡេង  ទីលំនៅ ភូមិ ចំការជ្រៃខាងត្បូង សង្កាត់ អន្លង់រាប ស្រុកវាលវែង ខេត្ត ពោធិ៍សាត់ ។

ដោយពិនិត្យ ឃើញ កាមេរ៉ា សុវត្ថិភាព ជុំវិញ កន្លែង កើតហេតុ ឃើញ ថា ចោរឈ្មោះ ពោ ពេជ្រ រូបនោះ បានប្រើល្បិច ដើរក្រវែលៗចុះលើងមើលឆ្វេលមើលស្តាំមើលលិចមើលកើតមើលត្បូងជាច្រើនលើកច្រើនសារ ប្រភពពីប្រជាពលរដ្ធថា ចោរ ឈ្មោះ ពោ ពេជ្រ រូបនេះ

គាត់បានធ្វើសកម្មភាពបែបនេះស្ទើររៀងរាល់ថ្ងៃ  ឃើញសកម្មភាពទំនងស្ងាត់ ក៏ឆ្លៀតឱកាសយកម៉ូតូបានទៅបាត់តែម្តងដោយម៉ូតូនោះមានសោរភ្ជាប់និងស្រាប់ ហើយ បាន ជិះ គេចខ្លួន ទៅ បាត់ តែ ម្តង ។

ជនសង្ស័យ ឈ្មោះ ពោ ពេជ្រ  ភេទ ប្រុស មិន ស្គាល់ អត្តសញ្ញាណ ម្នាក់ ស្លៀក ពាក់អាវ ក្រណាត់ ពណ៌ ខ្មៅ ដៃ ខ្លី ខោ ក្រណាត់ ជើងវែង ពណ៌ ប្រផេះ ដោយប្រើគណណេយ្យ ហ្វេសប៊ុក ឈ្មោះ ពេជ្រ គោដុត ។

ជាមួយគ្នានោះ ជនរងគ្រោះ បានធ្វើការអំពាវនាវ ប្រសិនជាបងប្អូនណាបានឃើញម៉ូតូដូចភិនភាគដូចខាងលើ សូមជួយទាក់ទងមកលេខទូរសព្ទ 061 815 111 / 098 240 250 ឬជួយប្រាប់សមត្ថកិច្ចណាក៏បានដែលនៅជិតអស់លោកអ្នក ព្រោះអ្នកបើកបរមិនមែនជាម្ចាស់ម៉ូតូទេ សូមអរគុណទុកជាមុន យើងខ្ញុំនឹងមានសាគុណជូន »

សូមបងប្អូនអ្នកលេងហ្វេសប៊ុកជួយស៊ែរបន្តផង ក្រែងមានសង្ឃឹមថាបានឃើញវិញ។ អរគុណ!៕

adm

Leave a Reply

Your email address will not be published. Required fields are marked *